khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
     
    ចែករំលែក ៖

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យនៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

     

    នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ងួន ណារ៉ា​ និងលោកជំទាវ និងលោក បឹង គឹមសឹង និងលោកស្រី ជូនដល់វីរកងទ័ពរថក្រោះអគ្គបញ្ជាការដ្ឋានជួរមុខទិសភូមិភាគទី៥ និងវីរកងទ័ពកាំភ្លើងធំអគ្គបញ្ជាការដ្ឋានជួរមុខ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅចំណុចពាក់ស្បែក ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមក្នុងពិធីអបអរអសារទរខួបលើកទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ «ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស»
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចាត់តាំងក្រុមការងារគ្រឿងចក្រ ជួសជុលផ្លូវប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ