khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចុះពិនិត្យការសាងសង់អគារទីចាត់ការសាលាបឋមសិក្សាព្រែកតារ័ត្ន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩

    ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

    និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអាជ្ញាធរសង្កាត់ព្រែកតាសេក បានអញ្ជើញចុះពិនិត្យការសាងសង់អគារទីចាត់ការសាលាបឋមសិក្សាព្រែកតារ័ត្ន ដែលជាអំណោយរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានផ្តល់បង្គោល និងអំពូលភ្លើងប្រើដោយពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺក្នុងបរិវេណសាលា ព្រមទាំងជួយសាងសង់បង្គន់អនាម័យសម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញពិនិត្យផ្លូវមួយខ្សែរប្រវែង ៣៧០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា  ព្រមទាំងចុះពិនិត្យអគារទីចាត់ការអនុវិទ្យាល័យព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ជជ្រោយចង្វារ រាជធានីភ្នំពេញ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ពិនិត្យពិភាក្សាលើសេចក្តីព្រាងសំខាន់ៗចំនួន២
    thumbnail
     
    ឯកឧត្តម គង់ សារាជ ដឹកនាំកិច្ចប្រជុំក្រុមទី៥ ដើម្បីពិនិត្យត្រៀមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន០២
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុន ជា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមសិក្ខាសាលា នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត