khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្ដុះបណ្តាលសម្រាប់មន្រ្តីរាជការនៃអគ្គលេខាធិការរដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភា និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្ដុះបណ្តាលសម្រាប់មន្រ្តីរាជការនៃអគ្គលេខាធិការរដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល។

    វគ្គបណ្តុះបណ្តាលដែលបិទនាឱកាសនោះ មានសិក្ខាកាមចំនួន៣៧នាក់ នារីចំនួន១០នាក់ បានសិក្សាអស់រយៈពេល១២០ម៉ោង លើជំនាញ “ការពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងវិស័យបម្រើសេវាច្បាប់ និងការស្រាវជ្រាវ” ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

     

    រីឯវគ្គបណ្តុះបណ្តាលដែលបើកនាឱកាសនោះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សិក្សាលើជំនាញ “ការពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងវិស័យបម្រើសេវារដ្ឋបាល ហិរញ្ញវត្ថុ អធិការកិច្ច សវនកម្ម និងទំនាក់ទំនងសាធារណៈ” មានសិក្ខាកាមចំនួន៣៧ នារី១៨នាក់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម