khmer eng
  • ឯកឧត្តម គឹម​ ធា​ ជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាលជួយរំលែកការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ
     
    ចែករំលែក ៖

    នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាលជួយរំលែកការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ (ដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤) ស្ថិតនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានខូចខាតផ្ទះ ចំនួន៩ខ្នងទាំងស្រុង ១៦ខ្នងមធ្យម   ១៤៦ខ្នងតិចតួច និងរបួសស្រាលប្រជាជន ចំនួន២នាក់។ គ្រប់គ្រួសាររងគ្រោះទទួលបានអំណោយជាថវិកា និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជា និងរបស់សម្តេចកិត្តិសង្គហបណ្ឌិត សង្គ្រោះបឋមដូចៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ