khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារជួសជុលអគារបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈកំរិតមូលដ្ឋាន។
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារជួសជុលអគារបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈកំរិតមូលដ្ឋាន។ ដំណើរការនៃការជួសជុលនឹងបញ្ចប់រួចរាល់១០០រយភាគរយ ក្នុងរយៈពេលសប្តាហ៍ខាងមុខ។ សូមជម្រាបជូនថា អគារនេះ ត្រូវបានខូចខាតផ្នែកខ្លះៗដោយសាររងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នាពេលកន្លងមក។ នាឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានបន្តទៅពិនិត្យជាក់ស្តែងទីតាំងជួសជុលអាគារ ព្រមទាំងបានគៀងគរថវិកាពីក្រុមការងារបានចំនួន៣.០០០ដុល្លារអាមេរិក ដើម្បីបង្រ្គប់ក្នុងការជួសជុលអគារ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ូ ប៊ុនហេង បានបញ្ជក់ជូនថា កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលបានត្រៀមរៀបចំរួចរាល់ហើយ នៅតែពេលវេលាកំណត់ជាក់លាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម