អគ្គលេខាធិការព្រឹទ្ធសភា នាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ក្នុងខណ្ឌជ្រោយចង្វារ
 
ចែករំលែក ៖

អគ្គលេខាធិការព្រឹទ្ធសភា នាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ក្នុងខណ្ឌជ្រោយចង្វារ
=======
នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជូនអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងបីរួមមាន៖ ថវិកាចំនួន ១២ លានរៀល អង្ករចំនួន ៣.០០០ គីឡូក្រាម និងមីចំនួន ៣០០កេស។ ក្នុងនោះសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន ០៤ លានរៀល អង្ករចំនួន ១.០០០ គីឡូក្រាម និងមីចំនួន ១០០កេស៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។