ឯកឧត្តម ឈួន ឡេង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំពោធិ៍រៀង ឃុំព្រៃកន្លោង និងឃុំកំពង់ឫស្សី ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាឃុំពោធិ៍រៀង ដោយយមានអ្នកចូលរួមសរុបចំនួន២៨នាក់។
ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត ( សមាជិកក្រុមប្រឹក្សាឃុំ ) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា នៅតាមមូលដ្ឋានរបស់ខ្លួនជូនប្រជាពលរដ្ឋ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន