khmer eng
  • ឯកឧត្តម ផន សម័យមៀងឡាវ៉ាន់ អភិបាលរងខេត្តអត្តពឺ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តអត្តពឺប្រទេសឡាវ ដឹកនាំដោយឯកឧត្តម ផន សម័យមៀងឡាវ៉ាន់ អភិបាលរងខេត្តអត្តពឺ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤៥នាទីយប់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

     

    សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ ស៊េីយ កែវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន លេខ១១៨ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម