khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជួបអង្គបោះឆ្នោត ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌជ្រោយចង្វារ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសរុបចំនួន១៣២នាក់ មកពី២៥សង្កាត់ នៃខណ្ឌជ្រោយចង្វារ ច្បារអំពៅ ប្ញស្សីកែវ និងព្រែកព្នៅ។
    ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនៅមូលដ្ឋាន។ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែលត្រូវបានដោះស្រាយកន្លងមកដូចជា៖
    ១-ការសម្រេចបង្កើនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលឱ្យបានយ៉ាងតិច ១០នាក់/មួយឃុំ-សង្កាត់។
    ២-ការទម្លាក់ថវិកាឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាមធ្យមប្រមាណ១១២ ០០០ដុល្លារ កើន១០,៩% ប្រៀបធៀបឆ្នាំ២០២៤។
    ២-ការផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ព្រែកតាសេក បាក់ខែង និងកោះដាច់
    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបាន សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន៖
    -បន្តប្រឹងប្រែងអនុវត្ត តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រយោជន៍ជាតិ និងប្រជាជនយើង បានទទួលនូវសន្តិភាព និងវឌុ្ឍនភាពបន្ដទៀត។
    -បញ្ហាប្រឡាយបង្ហូរទឹកស្អុយពីបុរី ផ្លូវ និងភូមិចូលក្នុងទន្លេ សូមសហការជាមួយមន្ទីរបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់ ជូនប្រជាពលរដ្ឋ ដោយសារ “បញ្ហាទឹក និងបរិស្ថានរស់នៅស្អាត មានអនាម័យ” ជារឿងសំខាន់ណាស់ ដោយសារវាប៉ះពាល់សុខភាពផង និងសោភណភាពទីក្រុងដ៏ស្រស់ស្អាតរបស់យើង។
    -រួមគ្នាលើកកម្ពស់សុខភាព និងអប់រំ។ យើងអាចមានគំនិតផ្សេងគ្នាលើបញ្ហាសុខភាព និងអប់រំ សម្រាប់ខ្ញុំ ខ្ញុំយល់ថា សុខភាពត្រូវការអាហាររូបត្ថម្ភ អប់រំត្រូវការអង់គ្លេស។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន