khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំ សង្កាត់ទាំងអស់ក្នុងស្រុកល្វាឯម  និងក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
    ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ វិធីសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងបន្ថែមទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណរបបសន្តិសុខសង្គម(ប.ស.ស)សម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបញ្ហាប្រឈម សំណូមពរនានារបស់មូលដ្ឋាន ដើម្បីនាំយកបញ្ហាទាំងនេះជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធដើម្បីចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

    អង្គពិធីប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានអ្នកចូលរួមសរុបចំនួន១៨៤នាក់ នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម