khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ចំនួន១.៤៤៤នាក់ ស្រី១៩៨នាក់ ក្នុងការចុះបារពើកសម្អាតស្ទឹង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានឧបត្ថម្ភទឹកសុទ្ធ និងថវិកាមួយចំនួន។ ហើយបានបន្តជួបនាយិកា អ្នកគ្រូ សាលាមត្តេយ្យសិក្សាធនធានកកោះ ដែលទទួលបានជ័យលាភីលេខ៤ និងលោកនាយក នាយិកា មួយចំនួនក្នុងស្រុកស្វាយចេក ដែលបានបញ្ចប់កម្មវិធីអបអរសាទរការទទួលស្គាល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤ ស្ថិតនៅសាលាខេត្តបន្ទាយមានជ័យ រួចហើយបន្តដង្ហែរមកកាន់ទីរួមស្រុកស្វាយចេក។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន