khmer eng
  • លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីទទួលជួប​សំណេះសំណាល​ និងទទួលថវិកា រវាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីទទួលជួប​សំណេះសំណាល​ និងទទួលថវិកា រវាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។

    នាឱកាសនេះ សមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងសមាជិក-សមាជិកាឧកញ៉ា ១១៨រូប បាននាំយកថវិកាចំនួន ១,៦៩៦,៥៧៦.៧២ ដុល្លារអាម៉េរិក និង ៨០,៣៥៧,១១០.០០ រៀល មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម