khmer eng
  • ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រជុំពិនិត្យលើខ្លឹមសារស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទីសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុ សារឹទ្ធ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា រដ្ឋសភា លោកជំទាវ មាន សំអាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា រដ្ឋសភា និងឯកឧត្តម យស ផានីត្តា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា រដ្ឋសភា បានអញ្ជើញប្រជុំពិនិត្យលើខ្លឹមសារលើសេចក្តីព្រាងរបាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសម្រេចឯកភាពជាចុងក្រោយ និងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ…។

    ប្រភព ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម