ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អន ស៊ុំ លោកជំទាវ ឯម ផលាមុនី និងឯកឧត្តម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជេីញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការកំណត់លក្ខខណ្ឌនៃការប្រេីប្រាស់ដី និងការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ កម្មវិធីប្រព្រឹត្តទៅនៅសណ្ឋាគារបាយ័នអេរ៉ា ក្រុងសៀមរាប ខេត្តសៀមរាប ។