khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចុះសួរសុខទុក្ខគ្រួសារពលទាហានជួរមុខ ដែលឈរជើងនៅតំបន់ជាំស្រងាំ និងប្រសាទតាមាន់
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ប្រគល់ជូនលោកស្រី កាន ឡឹង ភរិយា និងកូនទាំង៦នាក់ របស់លោកព្រឹន្ទបាលឯក ភឿន ភីន ជាទាហានជួរមុខវរៈសេនាតូចលេខ៤០៣ ឈរជើងនៅតំបន់ជាំស្រងាំ និងប្រាសាទតាមាន់ ដែលមកស្នាក់នៅបណ្តោះអាសន្នជាមួយម្តាយ នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាននាំយកពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលជានិច្ចកាល សម្ដេចតេជោ តែងយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រជានិច្ចដល់បងប្អូនយោធិន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម