ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម សោម សាវុធ
នាល្ងាចថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ សមាជិកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពឧបាសិកា គឹម សំ ម្តាយបង្កើតរបស់ឯកឧត្តម សោម សាវុធ សមាជិកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងលោក សោម វុធ្ធារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឧបាសិកា គឹម សំ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១០:០៣នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្ដេចតេជោ