khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក សម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ  គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកកំពុងសម្រាកព្យាបាលជំងឺ   និងសម្រាលកូន សរុបចំនួន៥៨នាក់ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។
    ឆ្លៀតឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់
    សម្តេចអគ្គសេនាបតីតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់បងប្អូនជនភៀសសឹក ដែលបាននិងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អ និងបានត្រឡប់ទៅផ្ទះវិញ។
    ជាមួយគ្នានេះ លោកជំទាវបានជម្រាបជូនបងប្អូនជនភៀសសឹកចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងឈរជើងនៅតាមសមរភូមិមុខ តស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
    ក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួនជូនដល់មណ្ឌលសុខភាព និងជនភៀសសឹកដែលកំពុងសម្រាកព្យាបាលផងដែរ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនា រួមសុខ រួមទុក្ខជាមួយបងប្អូនជនភៀសសឹក…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន