នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីអបអរសាទរ មីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សមាគមន៍នានា ក្រុមយុវជន សសយក កាកបាទក្រហម កាយរឹទ្ធិ យ៉ាងច្រើនកុះករ។ក្រោយចប់ពិធីឯកឧត្តម និងក្រុមការងារបានអញ្ជើញបន្តចុះសួរសុខទុក្ខ និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង សិរីសោភ័ណ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា