khmer eng
  • ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមចុះមូលដ្ឋានខ័ណ្ឌជ្រោយចង្វារ និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សេង យុអៀន ត្រូវជាម្តាយបង្កើតរបស់ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  និងជូនសាររំលែកទុក្ខ ព្រមទាំងចូលរួមជាបច្ច័យចាប់មគ្គផលបុណ្យ ជាមួយ លោក លឹម សុភា និងក្រុមគ្រួសារ នៅគេហដ្ឋាន ស្ថិតនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ