khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋភៀសសឹក និងកងកម្លាំងគ្រប់អង្គភាពជួរមុខឈរជើងទិសខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាននៅព្រំដែន កម្ពុជា-ថៃ ពីសំណាក់ពួកទាហានថៃមកពីស្រុក អូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងកងកម្លាំងគ្រប់អង្គភាពជួរមុខឈរជើងទិសខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង
    ខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណសាលាខេត្ត បន្ទាយមានជ័យ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម