នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម ដែលស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា គម្រោងកាត់ដេរ ក្ដីសង្ឃឹមនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ស្ត្រីអ៉ិស្លាមកម្ពុជាដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រីមេផ្ទះ ស្ត្រីមេម៉ាយឱ្យទទួលបានជំនាញមួយច្បាស់លាស់ដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានដោយខ្លួនឯង។ ក្នុងនោះ ស្ត្រីចំនួនជាង ៣៥នាក់កំពុងសិក្សាជំនាញនេះ ដែលមានរយៈពេល១២ខែ ពួកគាត់នឹងសិក្សាទាំងជំនាញរឹង(Hard Skill) និងជំនាញទន់(Soft Skill)។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី