ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងពុករលួយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖១- ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៧ អាណត្តិទី៤២- របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)៣- បញ្ហាផ្សេងៗ។
ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ