សារលិខិតរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានទទួលជ្រាប ព័ត៌មានថា បន្ទាប់ពីការពិនិត្យព្រះរាជសុខភាពយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់បំផុតពីក្រុមគ្រូពេទ្យ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹង យាងចូលវះកាត់ ដើម្បីព្យាបាលព្រះរោគ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ