khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខក្រុមប្រឹក្សាឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
    ក្រោយពីបានស្តាប់របាយការណ៍លោកប្រធានក្រុមប្រឹក្សាឃុំបឹងព្រួល លោកប្រធាននគបាលប៉ុស្តិ៍ឃុំ លោកស្រីទទួលបន្ទុក(កគនក) និងលោកស្មៀនឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានថ្លែងអំណរគុណចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានយ៉ាងល្អ និងខិតខំបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្ដមបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។
    ទន្ទឹមនោះ ចំពោះការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ឯកឧត្ដម ឆាយ វណ្ណា បានលើកឡើងឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
    ជាទីបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បាននំាយកអំណោយចែកជូនក្រុមប្រឹក្សាឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកាចំនួន ២០,០០០រៀល។

    សម្រួលខ្លឹមសារ៖ នាយដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី ចាត់ក្រុមការងារ​ដឹកជញ្ជូន​ជ្រូក​សាច់ និងអង្ករសម្រាប់​ចែកដល់ជនភៀសសឹក នៅខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ