khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី អញ្ជើញចូលរួម ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានប្រតិភូសមាជិកព្រឹទ្ធសភា នៃភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដែលមានសមាសភាពចូលរួម៖ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាភូមិភាគទី៧ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង។
    ក្នុងឱកាសដ៏ល្អប្រសើរនេះ តាងនាមឱ្យគណៈប្រតិភូសមាជិកព្រឹទ្ធសភា នៃភូមិភាគទី៧ បានមានមតិសំណេះសំណាលដោយផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងតំណាងរាស្ត្រក្នុងតំណែង សូមថែរក្សាសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។
    ទន្ទឹមនេះ គណៈប្រតិភូសមាជិកព្រឹទ្ធសភានៃភូមិភាគទី៧ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំពង់ផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី ចាត់ក្រុមការងារ​ដឹកជញ្ជូន​ជ្រូក​សាច់ និងអង្ករសម្រាប់​ចែកដល់ជនភៀសសឹក នៅខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ