khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុក ខា ត្រូវជាឪពុកក្មេក របស់សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥:៥៥នាទីល្ងាច ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
    ក្នុងវេលាពោរពេញដោយសេចក្តីសោកសៅនេះ ឯកឧត្តមបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងបានចាប់ទុកថាមរណភាពរបស់ ឯកឧត្តម សុក ខា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើម ដែលតែងតែរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
    ឯកឧត្តមបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សុក ខា បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    កម្មវិធីបុណ្យធ្វើឡើងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី ចាត់ក្រុមការងារ​ដឹកជញ្ជូន​ជ្រូក​សាច់ និងអង្ករសម្រាប់​ចែកដល់ជនភៀសសឹក នៅខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ