khmer eng
  • ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣វត្ត នៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងក្រុមការងារ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា សម្ភារ:បរិក្ខា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣វត្ត រួមមាន​ វត្តដុងឧត្តម វត្តភ្ញីមាស និងវត្តព្រៃផ្តៅ ស្ថិតនៅក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយក្នុងមួយវត្តៗ ទទួលបាន៖
    -ទៀនចំណាំព្រះវស្សា ១គូ
    -អង្ករ១បាវ ៥០គីឡូក្រាម
    -ត្រីខកំប៉ុង ២យួរ
    -ទឹកត្រី ១យួរ
    -ស៊ីអ៊ីវ ១យួរ
    -អំបិល ៦គីឡូក្រាម
    -ប៊ីចេង ២គីឡូក្រាម
    -ខ្ទឹមសរ ២គីឡូក្រាម
    -ស្ករស ៤គីឡូក្រាម
    -តែ ១គីឡូក្រាម
    -ប្រេងឆា ១ដបធំ
    -បាកាស ២កេស
    -ទឹកបរិសុទ្ធ ២កេស
    -មី ២កេស
    -សាប៊ូទឹកលាងចានឆ្នាំង ១ប៊ីដុង
    និងបច្ច័យប្រគេនព្រះសង្ឃ ក្នុង១វត្ត ចំនួន១,០០០,០០០រៀល សរុបចំនួន៣,០០០,០០០រៀល
    -ជូនលោកអាចារ្យទាំង៣វត្ត ចំនួន២០០,០០០រៀល
    -ជូនប្រជាការពារ ចំនួន២០០,០០០រៀល
    សរុបទាំងអស់ចំនួន៦,៥០០,០០០រៀល។

    ប្រភព៖​ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី ចាត់ក្រុមការងារ​ដឹកជញ្ជូន​ជ្រូក​សាច់ និងអង្ករសម្រាប់​ចែកដល់ជនភៀសសឹក នៅខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ