khmer eng
  • ឯកឧត្តម យ៉ង់ សែម ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី១ វេលាម៉ោង ៩.៣០នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨ ដែលមានរបៀបវារៈដូចខាងក្រោម៖
    ១-តាមដានអំពីសុខភាពរបស់សមាជិកគណៈកម្មការ មន្ត្រីគណៈកម្មការទី១ និងមន្ត្រីភូមិភាគទី៨ ដែលមានវិជ្ជមានកូវីដ.១៩
    ២- អំពីរបាយការណ៍ជួបសំណេះសំណាល និងសួរសខទុក្ខ នៅស្រុកកំពង់ស្វាយ ដើម្បីដាក់ជូនទៅសម្តេចប្រធានព្រឹទ្ធសភា
    ៣- រាយការណ៍អំពីដំណើរការនៃការជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកជ័យសែន ខេត្តព្រះវិហារ អំពីផលវិជ្ជមាន និងអវិជ្ជមាន និងរៀបចំរបាយការណ៍ជូនទៅសម្តេចប្រធានព្រឹទ្ធសភា
    ៤-រាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំជួបសំណេះសំណាល និងសួរសុទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនាឆ្នាំ២០២២ នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង
    thumbnail
     
    ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អនុញ្ញាតឱ្យអគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម