khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញ
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញ ដឹកនាំដោយឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធប្រចាំនៅកំពង់ផែ
    នាព្រឹកថ្ងៃអង្គារ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    គោលបំណងនៃការជួបពិភាក្សានាពេលនេះ ដើម្បីស្វែងយល់អំពី៖ ១-វឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តភ្នំពេញ សក្តានុពល ចក្ខុវិស័យ និងផែនការនាពេលអនាគត ២-ការប្រមូលចំណូលរបស់ការិយាល័យគយនិងរដ្ឋាករប្រចាំកំពង់ផែ (ក្នុងឆ្នាំ២០២៥  និងដើមឆ្នាំ២០២៦)  និង៣-ទិដ្ឋភាពសេដ្ឋកិច្ចក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២។

    ក្នុងឱកាសនោះ គណៈប្រតិភូ បានស្តាប់ការធ្វើបទបង្ហាញរបស់លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ (ក.ស.ភ.)  អំពីដំណើរការលើទិដ្ឋភាពសំខាន់ៗ រួមមាន៖ ទី១-ព័ត៌មានទូទៅរបស់កំពង់ផែស្វយ័តភ្នំពេញ ទី២-ស្ថិតិទំនិញចូល-ចេញ ទី៣-សកម្មភាពអាជីវកម្មផ្សេងៗ ទី៤-ការតភ្ជាប់ការដឹកជញ្ជូន ទី៥-ការអនុគ្រោះលើកលែងលើតម្លៃសេវាកម្មផែ ទី៦-ទំនើបកម្មប្រតិបត្តិការរបស់កំពង់ផែ និងទី៧-ផែនការអភិវឌ្ឍន៍ និងបញ្ហាផ្សេងៗរបស់កំពង់ផែស្វយ័តភ្នំពេញផងដែរ។
    បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញទស្សនកិច្ចចំណតផែកុងតឺន័រ LM17… ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង