នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិដ្ឋាន និងសិស្សានុសិស្សនៃវិទ្យាស្ថាន អាន់នៀកម៉ះ អាល់ឥស្លាយ៉ះ ភ្នំពេញ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល សម្រាប់ការរៀបចំកម្មវិធីនេះផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី