khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ស្ថិតនៅសាលាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ស្ថិតនៅសាលាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកចៅសង្កាត់រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ហើយបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-ត្រូវខិតខំ និងរួបរួមកម្លាំងគ្នាដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ២-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៣-ចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីទទួលបានព័ត៌មានពិត និងដោះស្រាយរាល់បញ្ហាប្រឈម ៤-អនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដើម្បីសុខុមាលភាពរបស់ប្រជាជន និងប្រទេសជាតិ។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APF នៅប្រទេសវៀតណាម
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ 
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភកង់អគ្គីសនីចំនួនមួយគ្រឿង ជូនចំពោះលោក តាំ យក្យហ្វើត ដែលជាអ្នកជួយថែទាំវិហារជើមៀក
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ