khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ
    =======
    នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣)ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីជំរុញវិស័យកសិកម្ម
    កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ ជួយដល់កសិករខ្នាតតូច មធ្យម និងខ្នាតធំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
    កិច្ចប្រជុំដំណើរការដោយមានការចូលរួមមតិយោបល់ពីសមាជិកព្រឹទ្ធសភា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកចិញ្ចឹមជ្រូក អ្នកចិញ្ចឹមគោ អ្នកចិញ្ចឹមមាន់ សមាគមវារីវប្បករកម្ពុជា សមាគមវិស័យដាំដុះ សមាគមក្រុមការងារ កសិឧស្សាហកម្ម ដំណាំដូងប្រេង និងកៅស៊ូ និងមតិចូលរួមយោបល់ពីសមាគមក្រុមការងារស្រូវអង្ករ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមពិធីសម្ភោធអាគារសិក្សា នៃសាលាបឋមសិក្សា ហ៊ុន សែន វត្តត្រើយកោះ និងសមិទ្ធផលនានាក្នុងវត្តត្រើយកោះ
    thumbnail
     
    ឯកឧត្តម សាយ បូរិន បាននាំនូវទៀនចំណាំព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គរក្រៅ ភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើតអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អនុញ្ញាតឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានស្រាវជ្រាវ ចូលធ្វើបទបង្ហាញជូនគណៈកម្មការទី៩ ព្រឹទ្ធសភា