សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ======= នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លោកជំទាវជាប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការនានារបស់ព្រឹទ្ធសភា ព្រមទាំងសមាជិកព្រឹទ្ធសភាក្រៅគណៈកម្មការ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) នៅសាលសិក្ខាសាលាខាងត្បូង នៅវិមានព្រឹទ្ធសភា។