khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងពិធិសម្ពោធដាក់ឧ្យប្រើប្រាសជាផ្លូវការ នូវអាគារសាលារៀនមួយខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ 
     
    ចែករំលែក ៖

    នៅព្រឹកច្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមជាគណអធិបតី ជាមួយឯកឧត្តម ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាម និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តី អ្នកមុខអ្នកការ ក្នុងខេត្ត និងក្នុងក្រុងសៀមរាប ព្រមទាំងលោកគ្រូ អ្នកគ្រូ និងលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ប្រមាណ ជាង៥០០នាក់ ក្នុងពិធិសម្ពោធដាក់ឧ្យប្រើប្រាសជាផ្លូវការ នូវអាគារសាលារៀនមួយខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ដែលចំណាយអស់ចវិកាជាងដប់ប្រាំមុឺនដុល្លារ សហរដ្ឋអាមេរិក ស្ថិតនៅក្នងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះមានការចែកអំណោយរបស់ខេត្ត មាន អង្ករ២០គ.ក្រ ទឹក ត្រិ ទឹកសុីរុីវ ក្នុងម្នាក់ៗ ដល់អ្នកដែលបានចូលរួមទាំងព្រមទាំងជូនថវិកាមួយចំនូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែ។ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភបន្ថែមដល់គណកម្មការសាងសង់សាលារៀន ចំនួន៤លានរៀលទៀតផង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេច​រាជបុត្រី​ព្រះ​អនុជ​នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ សមាជិក​ព្រឹទ្ធសភា​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ សព្វ​ព្រះហឫទ័យ​យាង​ជា​ព្រះអធីបតីដ៏ខ្ពង់ខ្ពស់​ រួមជាមួយ​ ឯកឧត្ដម​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន ឯកឧត្តម ស៊ាក ឡេង ឯកឧត្តម ជឹម លាវ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិន ចក ឃុំចកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកកំពង់ត្រាច និងចុះពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស ចំនួន ៣៥០កញ្ចប់
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុមហ៊ុនកំពត ឡូជី ស្ទីក