khmer eng
  • ឯកឧត្តម យ៉ង់ សែម បានរៀបចំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨ ដើម្បីរៀបចំប្រតិទិនការងារសម្រាប់ចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់លើការងារបោះឆ្នោត នៅក្នុងក្រុង ស្រុកទាំង១០
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩:៤៥ នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨ ដើម្បីរៀបចំប្រតិទិនការងារសម្រាប់ចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់លើការងារបោះឆ្នោត នៅក្នុងក្រុង ស្រុកទាំង១០ រួមមានស្រុកជើងព្រៃ ខេត្តកំពង់ចាម,ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ,ស្រុកសែនជ័យ ខេត្តព្រះវិហារ,ស្រុកកោះញែក ខេត្តមណ្ឌលគិរី,ស្រុកមណ្ឌលសីមា ខេត្តកោះកុង,ស្រុកត្រាំកក់ ខេត្តតាកែវ,ស្រុករតនមណ្ឌល ខេត្តបាត់ដំបង,ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង,ស្រុកកូនមុំ ខេត្តរតនគិរី និងក្រុងក្រចេះ ខេត្តក្រចេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង