khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ចើញជួបប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការកិច្ចការស្ត្រី និងកុមារ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ចើញជួបប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការកិច្ចការស្ត្រី និងកុមារ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយផ្តោតជាសំខាន់លើការក្រើនរំលឹកសូមឱ្យមាតា បិតា និងអាណាព្យាបាល នៅតាមខ្នងផ្ទះនីមួយៗត្រូវខិតខំយកចិត្តទុកដាក់ថែទាំសុខភាពកូនចៅឲ្យបានជាប់ជាប្រចាំពិសេសក្នុងស្ថានភាពដែលយើងទាំងអស់កំពុងប្រឈមការរាតត្បាតពីរលកថ្មី នៃមេរោគកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង។ បន្តចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងបង្កើនចុះតាមខ្នងផ្ទះជម្រុញលើកទឹកចិត្តបងប្អូនកូនៗ ចៅៗ ឱ្យបានទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង