khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន5គ្រួសារ 
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី29 ខែមករា ឆ្នាំ 2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន5គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន25គីឡូក្រាម មីចំនួន1កេស ត្រីខចំនួនយួរ សារុងចំនួន1 ក្រមាចំនួន1 និងថវិកាចំនួន5ម៉ឺនរៀល។ ដោយឡែកគ្រួសារស្ត្រីរងគ្រោះដែលមានសតិមិនសូវល្អត្រូវបានគេចាប់រំលោភឱ្យមានផ្ទៃពោះរយៈពេល6ខែទើបដឹងទទួលបាននូវអង្ករចំនួន50គីឡូក្រាម មីចំនួន1កេស ត្រីខចំនួន2យួរ ភួយចំនួន1 ក្រមាចំនួន1 សារុងចំនួន1 និងថវិកាចំនួន20ម៉ឺនរៀល ស្ថិតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង