ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំណែនាំការងារបើកវគ្គបណ្តុះបណ្តាលដល់បេក្ខជនក្រុមប្រឹក្សាឃុំ និងយុវជនឃុំ
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ រួមដំណើរជាមួយឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំណែនាំការងារបើកវគ្គបណ្តុះបណ្តាលដល់បេក្ខជនក្រុមប្រឹក្សាឃុំ និងយុវជនឃុំ អំពីការងារផ្សព្វផ្សាយកម្មវិធីគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧ របស់ក្រុមប្រឹក្សាឃុំ អណត្តិទី៥ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលមានអ្នកចូលរួមសរុប ចំនួន៣៦នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានជួយថវិកាសម្រាប់ការបើកវគ្គបណ្តុះបណ្តាលឃុំទាំង៤ របស់ស្រុកចុងកាល់ ចំនួន១លាន។