khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមសហការជាមួយលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយយុវជនភូមិទាំង៥ នៃសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃព្រហស្បត៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមសហការជាមួយលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយយុវជនភូមិទាំង៥ នៃសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសំដែងនូវការកោតសរសើរលើកទឹកចិត្តក្មួយៗ ទាំងអស់ដែលបានខិតខំសហការជួយអាជ្ញាធរសង្កាត់ និងភូមិ ក្នុងការគោរព និងអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ និងការបន្តចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ លើកទី៤ បានយ៉ាងទាន់ពេល មានប្រសិទ្ធភាព និងបានផ្តាំផ្ញើឱ្យក្មួយៗ ចូលរួមជួយបន្តសកម្មភាពការងារបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នំា២០២២ ខាងមុខនេះ។ ការជួយឧបត្ថម្ភលើកទឹកចិត្តនាពេលនេះរួមមាន ៖
    -ម៉ាស់ការពារផ្លូវដង្ហើម ១.០៥០ម៉ាស់, ថ្នាំម្សៅសុខភាព (ខ្ញីទឹកឃ្មុំ) ២១ប្រអប់, កន្សែងពោះគោ ២១កន្សែង, សាប៊ូដុំ Protex ៨៤ដុំ និងថវិកាចំនួន៨៤០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង