khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិហិរញ្ញវត្ថុសាធារណៈ
     
    ចែករំលែក ៖


    នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិហិរញ្ញវត្ថុសាធារណៈ ក្នុងវគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរជំហាន(ជំហានទី១ ផ្នែកទ្រឹស្តី)និងជំហានទី២ ដំណើរការរៀបចំកសាងថវិកាពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន) ក្នុងវគ្គបណ្តុះបណ្តាលនេះឧទ្ទេសនាមដោយ លោក សុខ សុជាតិ
    ប្រធាននាយកដ្ឋាន នៃខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

    ក្នុងវគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២២ និងថ្ងៃទី០៧-១១ ខែកុម្ភៈ ឆ្នាំ២០២២ សិក្សាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សិក្ខាកាមជាមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងពីរវគ្គសរុប២៥នាក់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង