khmer eng
  • លោកជំទាវ មាន សំអាន បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសុទិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសុទិន នៅសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗមួយចំនួន រួមមាន ៖ ១-លោកជំទាវ ស៊ី វណ្ណថា សមាជិកាព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត ២-លោកជំទាវ ខុង ស៊ុនអេង សមាជិការដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត និង៣-លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានសាខាសមាគមនារីខេត្ត និងសមាជិកាអនុសាខាក្រុងកំពង់ចាម ស្រុក កំពង់សៀម និងស្រុកកោះសុទិន សរុបចំនួន ៦៧រូប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង