ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី នៅវិមានសាមគ្គីភាព។ អនុស្សរណៈនេះ មានគោលបំណងផ្តល់នូវក្របខណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងអន្តរកម្មរវាងភាគីទាំងពីរ តាមរយៈការចែករំលែកព័ត៌មាន បទពិសោធ ចំណេះដឹង ជំនាញ និងទស្សនកិច្ចសិក្សានាពេលខាងមុខ។
ខ្លឹមសារ៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន