khmer eng
  • ឯកឧត្តម ជឹម លាវ និងលោកជំទាវ ស៊ី វណ្ណថា បានអញ្ជើញចុះមូលដ្ឋានឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា  និងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះមូលដ្ឋានឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីជួបប្រជុំឈ្វេងយល់ពីដំណើរការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ សមាសភាពចូលរួមនៅពេលនោះមានក្រុមប្រឹក្សាឃុំ មេភូមិទាំង១០ក្នុងឃុំត្រពាំងគរ សរុបទាំងអស់៤២នាក់ និងបានជូនថវិកាដល់អ្នកដែលចូលរួមចំនួន ៣៣០,០០០ រៀល ព្រមទាំងបានឧបត្ថម្ភសំរាប់ដំណើរការសន្និបាតនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នាពេលខាងមុខនេះ ចំនួន ១,៧០០,០០០រៀលផង ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ