khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារប្រចាំការរបស់គណៈកម្មការសម្រាប់ត្រៀមបង្ការជាយថាហេតុនូវសភាពការណ៍សន្តិសុខព្រំដែន និង សណ្ឋាប់ធ្នាប់ផ្ទៃក្នុង
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារប្រចាំការរបស់គណៈកម្មការសម្រាប់ត្រៀមបង្ការជាយថាហេតុនូវសភាពការណ៍សន្តិសុខព្រំដែន និង សណ្ឋាប់ធ្នាប់ផ្ទៃក្នុង ។ ក្រោយពីបានទទួលនៅសេចក្ដីរាយការណ៍ពី លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងជាប្រធានគណៈកម្មការពីសភាពការណ៍ទូទៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ជាមួយនេះ ឯកឧត្តម បានផ្ដល់នៅបទពិសោធន៍ និងគន្លឹះនៃការចាត់ចែងនៅពេលដែលមានបញ្ហាអាសន្នកើតឡើង ។ ឯកឧត្តមបានផ្ដល់ជូនថវិកាមួយចំនួនដល់គណៈកម្មការប្រចាំការផងដែរ ស្ថិតនៅ សាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង