នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា ចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅក្នុងបរិវេណវត្តវារិន្ទព្រែកលៀប និងវត្តបុទុមគង្គារ ហៅវត្តបាក់ខែង ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដា្ឋន និងកំលាំងយុវជន ស.ស.យ.កសង្កាត់។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលមានសម្តេចប្រធាន-ឯកឧត្តមអនុប្រធានទី១ -ឯកឧត្តមអនុប្រធានទី២ និងឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់លើសុខមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ប្រភព៖ ជំនួយការឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា