នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីភាពសកម្មនៃតំបន់សេដ្ឋកិច្ចពិសេស បញ្ហាប្រឈម និងទិសដៅអភិវឌ្ឍន៍បន្តសម្រាប់ពេលអនាគត។
ក្នុងដំណើរទស្សនកិច្ចនេះ អមដំណើរដោយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង មន្ទីរជំនាញពាក់ព័ន្ធ និងការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន